ការយល់ដឹងអំពីបរិបទក្នុងស្រុក។ ស្តង់ដាសកលលោក។
នាំអស់លោកអ្នកដើរតាមគន្លងច្បាប់របស់ប្រទេសកម្ពុជា

មូលហេតុដែលជ្រើសរើសយើងខ្ញុំ៖→

01

ជំនាញកម្រិតតំបន់ជាមួយនឹងស្តង់ដាសកលលោក

យើងខ្ញុំច្របាច់បញ្ចូលគ្នារវាងចំណេះដឹងដ៏ស៊ីជម្រៅនៃទីផ្សារក្នុងប្រទេសថៃឡង់ដ៍ កម្ពុជា ឡាវ ភូមា និងវៀតណាម ជាមួយនឹងការអនុវត្តដ៏ល្អបំផុតជាអន្តរជាតិ ដោយផ្តល់នូវដំណោះស្រាយផ្នែកច្បាប់ឆ្លងប្រទេសដោយគ្មានភាពរអាក់រអួល។

02

ដំណោះស្រាយទៅតាមឧស្សាហកម្ម

រាប់ចាប់ពីវិស័យពាណិជ្ជកម្ម/ការច្របាច់បញ្ចូលគ្នារវាងអាជីវកម្ម (merger) និងការទិញយកអាជីវកម្ម (acquisition) កម្មសិទ្ធបញ្ញា ការដោះស្រាយវិវាទ និងបណ្តឹង រហូតដល់វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល ក្រុមការងាររបស់យើងខ្ញុំផ្តល់នូវយុទ្ធសាស្ត្រដែលសម្របទៅនឹងតម្រូវការឧស្សាហកម្មរបស់អស់លោកអ្នក។

03

ភាពល្អឥតខ្ចោះដែលទទួលបានពានរង្វាន់

ដោយត្រូវបានទទួលស្គាល់ដោយសៀវភៅកំណត់ត្រា និងភ្នាក់ងារនាំមុខក្នុងវិស័យច្បាប់ កណត់ត្រាដែលត្រូវបានបង្ហាញឡើងរបស់យើងខ្ញុំ ឆ្លុះបញ្ចាំងអំពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំចំពោះគុណភាព នវានុវត្តន៍ និងលទ្ធផល។

04

ការឈានដល់សកលលោក

ជាមួយនឹងការិយាល័យដែលត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នាទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងដៃគូជាយុទ្ធសាស្ត្រជុំវិញពិភពលោក យើងខ្ញុំជួយដល់លោកអ្នកត្រួសត្រាយបរិបទច្បាប់ដ៏ស្មុគស្មាញជាមួយនឹងសុទីដ្ឋិនិយម និងភាពងាយស្រួល។

អំពីយើងខ្ញុំ

ការិយាល័យមេធាវី អាយឡ ខេមបូឌា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ ហើយត្រូវបានចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្រោមលេខចុះបញ្ជី៖ LO 016/23។ ការិយាល័យមានទីតាំងឋិតនៅរាជធានីភ្នំពេញហើយត្រូវបានបង្កើតឡើងដោយ លោក Somphob Rodboon និង លោក ឡាយ វិច្ឆិកា។ ការិយាល័យគឺជាការិយាល័យសាខានៃក្រុមហ៊ុនមេធាវីដើម ILAWASIA CO., LTD. ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ជាងមួយទសវត្សរ៍មកហើយ។

ចាប់ពីឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន ការិយាល័យមេធាវី អាយឡ ខេមបូឌា ត្រូវបានទទួលចំណាត់ថ្នាក់ជាការិយាល័យដែលកំពុងទទួលការយកចិត្តទុកដាក់ (Firms in the Spotlight) នៅក្នុងកណត់ត្រា Legal 500 អាស៊ីប៉ាស៊ីហ្វិច (Legal 500 Asia-Pacific)។

ក្រុមការងារ

Somphob Rodboon

Leads the Japan Desk Service at ILAWASIA, ensuring practical, client-oriented solutions tailored to Japanese investors operating in Thailand and Southeast Asia.

His expertise spans litigation, arbitration enforcement, commercial contracts, and regulatory compliance, making him a trusted advisor for Japanese enterprises seeking reliable legal support in the region.

Vicheka Lay

A transactional lawyer with more than ten-year experience, advising corporate clients, multinational corporations and high net worth individuals on foreign direct investment, merger & acquisition (M&A), business matching, market entry, intellectual property transactions, corporate compliance, representing foreign investors before Cambodian government entities, as well as coordinating between public and private sector.

កញ្ចប់វាកម្ម

ដើម្បីគាំទ្រអាជីវកម្មកម្ពុជាគ្រប់ទម្រង់ និងសណ្ឋានទាំងអស់ យើងខ្ញុំផ្តល់នូវកញ្ចប់សេវាកម្មច្បាប់ដ៏មានភាពបត់បែន ដែលរួមមាន៖

In need of Legal Advice?

Leave us a message

ទំនាក់ទំនង

សូមអនុញ្ញាតិ្តឲ្យយើងខ្ញុំជួយលោកអ្នកក្នុងការត្រួសត្រាយបតិបថច្បាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសុទិដ្ឋិនិយម។

ការិយាល័យមេធាវី អាយឡ ខេមបូឌា

អាស័យដ្ឋាន៖ អាគារលេខ៨៩A ជាន់ទី១ ផ្លូវលេខ២៩៤ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ការចុះបញ្ជីក្រុមហ៊ុន និងអាជីវកម្ម

ជួយអតិថិជនក្នុងការចុះបញ្ជីដោយពេញលេញជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ។ សេវាកម្មនេះក៏រួមបញ្ចូលការបើកគណនីក្រុមហ៊ុនជាមួយធនាគារពាណិជ្ជណាមួយផងដែរ។

អនុលោមភាពតាមច្បាប់ និងការស្នើសុំអាជ្ញាបណ្ណ

ជួយអតិថិជនក្នុងការអនុលោមដោយពេញលេញទៅលក្ខណ្ឌតម្រូវផ្នែកច្បាប់របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និយ័តករគណនេយ្យ និងសវនកម្ម និងនិយ័តករផ្សេងៗទៀតទៅតាមអាជ្ញាបណ្ណនីមួយៗដើម្បីជៀសវាងការទទួលរងការផាកពិន័យផ្សេងៗដែលច្បាប់បានកំណត់ឡើង។

ការច្របាច់បញ្ចូលគ្នារវាងអាជីវកម្ម (merger) និងការទិញយកអាជីវកម្ម (acquisition)/ការបណ្តាក់ទុនរួមគ្នា

ការផ្តល់យោបល់ទៅលើការច្របាច់បញ្ចូលគ្នារវាងអាជីវកម្ម (merger) និងការទិញយកអាជីវកម្ម (acquisition) ការបណ្តាក់ទុនរួមគ្នា និងការរៀបចំក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការផ្តល់យោបល់លើផ្នែកពន្ធដារ និងការវិនិយោគ

ការរៀបចំឡើងវិញទៅតាមយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពផ្នែកពន្ធដារ ការរៀបចំពន្ធដារជាតិ និងអន្តរជាតិសម្រាប់កិច្ចការជំនួញឆ្លងប្រទេស ការរៀបចំពន្ធដារសម្រាប់ការច្របាច់បញ្ចូលគ្នារវាងអាជីវកម្ម (merger) និងការទិញយកអាជីវកម្ម (acquisition) សម្រាប់កិច្ចសន្យាសាងសង់ ការរៀបចំផែនការពន្ធដារសម្រាប់ពន្ធលើចំណូលបុគ្គល និងកិច្ចព្រមព្រៀងទីពីរ (secondment agreement) ដើម្បីធានាការលើកទឹកចិត្តផ្នែកវិនិយោគ។

នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា

ការចុះបញ្ជីម៉ាក ការបន្តសុពលភាពម៉ាក ការឆ្លើយតបទៅការិយ៉ាល័យទទួលបន្ទុកម៉ាក ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម (patent) ការការពារសិទ្ធិអ្នកនិពន្ធ និងការអនុវត្តដើម្បីការពារទ្រព្យសកម្មរបស់អតិថិជន។

ការងារ និងកិច្ចការអន្តោប្រវេសន៍

ផ្តល់នូវសេវាអនុលោមភាពតាមច្បាប់ការងារ ដ៏ដូចជាបណ្ណការងារ និងទដ្ឋការសម្រាប់សម្រាប់បុគ្គលិកបរទេស ក៏ដូចជាការរៀបចំកិច្ចសន្យាការងារសម្រាប់និយោជិតក្នុងស្រុក។

ការដោះស្រាយវិវាទ និងបណ្តឹង

ធ្វើជាតំណាងឲ្យអតិថិជនក្នុងសន្ធានកម្ម មជ្ឈត្តការ បណ្តឹង និងការអនុវត្តន៍សេចក្តីសម្រេចផ្នែកមជ្ឈត្តការ និងសាលក្រមតុលាការ។

វិស័យថាមពល និងគម្រោងធំៗ

ការរៀបចំផែនការមុនចាប់ផ្តើមការសាងសង់ ឯកសារដេញថ្លៃ និងការរៀបចំទម្រង់បែបបទការងារ (TOR) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន គម្រោងជំនួញហិរញ្ញវត្ថុ និងការរៀបចំឯកសារ ការផ្តល់ជំនួយគ្រប់ដំណាក់កាលចាប់ពីការស្រាវជ្រាវច្បាប់ ការស្នើសុំការអនុញ្ញាតិ្ត និងអាជ្ញាបណ្ណ ការចរចាកិច្ចសន្យាសាងសង់ ការរៀបចំ និងធ្វើផែនការពន្ធដារសម្រាប់កិច្ចសន្យាសាងសង់។

ទ្រព្យ និងអចលនទ្រព្យ

ផ្តល់យោបល់ផ្នែកច្បាប់លើការរៀបចំកម្មសិទ្ធិទ្រព្យ ការកំហិតទៅលើការកាន់កាប់មកលើជនបរទេស និងការគាំទ្រយ៉ាងពេញលេញសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយរួមទាំងអាគារខុដូរ សណ្ឋាគារ និងផ្ទះស្នាក់នៅដែលមានសេវាកម្មពេញលេញ។